អភិបាល​ក្រុង​កំពង់ចាម ប្រគល់​អំណោយ​រដ្ឋបាលខេត្ត និង​សប្បុរសជន ជូន​ដល់​កង​នគរបាល​ការពារ​ព្រំដែន​ទិស​ប្រាសាទព្រះវិហារ​

អនុវត្ត​តាម​ការណែនាំ​របស់ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២០ ខែ​ធ្នូ នេះ លោក លី សុវណ្ណ អភិបាល នៃ​គណៈ​អភិបាល​ក្រុង​កំពង់ចាម បាន​នាំយក​អំណោយ​របស់​រដ្ឋ​បាល​ខេត្ត និង​សប្បុរសជន ជូន​ដល់​កង​នគរបាល​ការពារ​ព្រំដែន ទិស​ជួរមុខ​ខេត្ត​ព្រះវិហារ ក្រោម​ពាក្យស្លោក “​សមរភូមិ​ក្រោយ​និង​សមរភូមិ​មុខ​គឺ​តែមួយ​”​។

​អំណោយ​ដែល​បាន​បញ្ជូន​ទៅ​ចំនួន ២​រថយន្ត ក្នុងនោះ​រួមមាន​៖ ថវិកា ចំនួន ១០ លាន​រៀល នំ​សាំង​វិច ចំនួន ១១៩ គីឡូក្រាម ស៊ុត​មាន់ ស៊ុត​ទា ចំនួន ១.០០០​គ្រាប់ កន្ទុយ​បោះ ចំនួន ៥០ កំប៉ុង បន្លែ​គ្រប់​មុខ ចំនួន ២៣២ គីឡូក្រាម អំបិល ចំនួន ៥០ គីឡូក្រាម ប៊ីចេង ចំនួន ២៧ គីឡូក្រាម សៀង ចំនួន ២៨ យូរ ទឹក​ម្ទេស ចំនួន ៦ យូរ ប្រេង​ខ្យង ចំនួន ៥ កេស ម្សៅ​ស៊ុប ចំនួន ៥ គីឡូក្រាម នំ​ចម្រុះ ចំនួន ២៥៨ គីឡូក្រាម កាហ្វេ ចំនួន ៥៣ គីឡូក្រាម តែ ចំនួន ៦០ កញ្ចប់ ចេក​ហាល ចំនួន ១២ គីឡូក្រាម ចេក​ឆាប ចំនួន ៦០០ កញ្ចប់ សណ្តែកសៀង​លីង​ចំនួន ២២ គីឡូក្រាម គ្រាប់​ជី ចំនួន ៩ កញ្ចប់ អំបុក​មាន​សាច់ ចំនួន ៤៣០ កញ្ចប់ អំបុក​អត់​សាច់ ចំនួន ៤៩០ កញ្ចប់ ត្រីខកំប៉ុង ចំនួន ២០ កេស មី​ជាតិ ចំនួន ១០០ កេស គុយទាវ​Good ចំនួន ១០ កេស​ធំ តាំង​ហ៊ុន ចំនួន ៤០ កញ្ចប់ មី​កំប៉ុង ចំនួន ១៤ កេស ទឹក​សុទ្ធ V-Active ចំនួន ២០០ កេស បាយ​ក្តាំង ចំនួន ២.៥០២​កញ្ចប់ ឆៃ​ប៉ូវ ត្រសក់​ចាវ គ្រឿង​ជ្រក់ ចំនួន ១៩០ កញ្ចប់ នំ​ធុង ចំនួន ៦​ធុង សាច់​មាន់​ស្រស់ ចំនួន ២៥០​គីឡូក្រាម បន្លែ​គ្រប់​មុខ ចំនួន ២៣២​គីឡូក្រាម ប្រេង​ឆា ចំនួន ១០០ លីត្រ ខ្ទឹម​ស ចំនួន ៧៦​គីឡូក្រាម ស្ករស ចំនួន ៥០​គីឡូក្រាម ទឹកត្រី ចំនួន​២៥​យួរ ទឹកស៊ីអ៊ីវ ចំនួន​២៥​យួរ ធូប​មូស ចំនួន​៤០៥​ប្រអប់ សាប៊ូ​ដុស​ខ្លួន (​ទឹក​) ចំនួន​៥២​ដប សាប៊ូ​លាងចាន ចំនួន ៣៩​ដប ថ្នាំពេទ្យ ចំនួន​១០​កេស ក្រដាស​ជូ​តមាត់ ចំនួន ២៨៩​ដុំ គ្រាប់ស្វាយចន្ទី កេស​ធំ ចំនួន ៥០​កេស​ធំ គ្រាប់ស្វាយចន្ទី កេស​តូច ចំនួន ៨​កេស​តូច សំឡី​ត្បា​ត្រចៀក ចំនួន ១​ថង់ សាច់ក្រក​សាច់ជ្រូក ចំនួន ៤១​គីឡូក្រាម ប្រហុក​ខ្ទះ ចំនួន ៣​កេស បារី ចំនួន ៤៧​សុង​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *