ជនសង្ស័យ​ពាក់ព័ន្ធ​ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ឃាត់ខ្លួន និង​បញ្ជូន​ទៅ​សាលាដំបូង​!

នៅវេលា​ម៉ោង ២៣:៣០​នាទី ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២៥ ការិយាល័យ​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ឃាត់​ខ្លួន​សង្ស័យ​០១​នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស នៅ​ចំណុច​តាមផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​បាន​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ វ៉ាន់ សុខ​ថេប ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​គ្មាន មាន​ទី​នៅ​បច្ចុប្បន្ន​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ ដោយ​មាន​ការសម្របសម្រួល​ពី ឯកឧត្តម ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្តសៀមរាប​។​

​អង្គហេតុ​៖ កាលពី​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង​០០:២០​នាទី​រំលង​អធ្រាត ស្ថិត​នៅ​ចំណុច​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បង្ក​ឡើង​ជនសង្ស័យ​ឈ្មោះ វ៉ាន់ សុខ​ថេប និង​បក្ខពួក​មាន​គ្នា​០៣​នាក់ បាន​ជិះ​ម៉ូតូ​ដេញ​កាប់​ទៅលើ​ជនរងគ្រោះ​បណ្ដាលឲ្យ​របួសធ្ងន់​។​

តាម​ការបំភ្លឺរ​បស់​ជនសង្ស័យ​ឈ្មោះ វ៉ាន់ សុខ​ថេប បាន​ឆ្លើយ​សារភាព​ថា​រូប​ខ្លួន និង​បក្ខពួក ពិតជា​បាន​ជិះ​ម៉ូតូ​ដេញ​កាប់​ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវបាន​ការិយាល័យ​ជំនាញ នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *