ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម អញ្ជើញ​ចូលរួម​រំលែក​មរណទុក្ខ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​សព ព្រះ​បាល​ត្ថេ​រ ធី ម៉ាន់ ព្រះចៅអធិការ​វត្ត​នគរ​បា​ជ័យ​ក្នុង ស្ថិតក្នុង​ស្រុក​កំពង់សៀម

(​កំពង់ចាម​): ថ្ងៃ​សុក្រ ៣​រោច ខែ​អស្សុជ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​សហការី អញ្ជើញ​ចូលរួម​រំលែក​មរណទុក្ខ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​សព ព្រះ​បាល​ត្ថេ​រ (​ឥន្ទ​មុនី​) ធី ម៉ាន់ ព្រះរាជា​គណៈ​កិត្តិយស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​ឧបជ្ឈាយ៍​ប្រចាំ​ស្រុក​កំពង់សៀម និង​ជា​ព្រះចៅអធិការ​វត្ត​នគរ​បា​ជ័យ​ក្នុង ដែល​បាន​ទទួល​អនិច្ច​ធម្មកា​ល ពី​ថ្ងៃ​អង្គារ ១៥​កើត ខែ​អស្សុជ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២៥ វេលា ម៉ោង​៤:១៨​នាទី​រសៀល ក្នុង​ព្រះ​ជន្មាយុ​៨៨ ព្រះវស្សា ដោយ​ព្រះ​ជរា​ពាធ ស្តិ​នៅក្នុង​វត្ត​នគ​របា​ជ័យ​ក្នុង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​។​

​ក្នុងឱកាស​ប្រកប​ដោយ​ស​មានទុក្ខ​ដ៏​សែន​ក្រៀមក្រំ​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​សហការី បាន​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ដោយ​ក្តី​ស្រណោះ​អាឡោះអាល័យ​ជាទី​បំផុត ជា​មួយ​ជា​ថ្នាក់ដឹកនាំ​វត្ត​នគរ​បា​ជ័យ​ក្នុង សិស្ស​គណ កូនចៅ​ទាំងអស់​របស់​ព្រះ​សព ព្រះចៅអធិការ​វត្ត​នគរ​បា​ជ័យ​ក្នុង ជាទី​គោរព​ស្រឡាញ់​ពោរពេញ​ទៅដោយ​ព្រហ្មវិហារ​ធម៌​ដ៏​ល្អ​ប្រពៃ និង​បាន​បីបាច់​ថែរក្សា​ទំនុកបម្រុង​ដល់​សិស្ស​គណ ពុទ្ធបរិស័ទ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់បំផុត និង​បាន​យក​អស់​កម្លាំងកាយ ចិត្ត ចូលរួម​អភិវឌ្ឍន៍ កសាង​ប្រទេសជាតិ និង​សាសនា បាន​រុងរឿង​រីកចម្រើន​តរៀងមក​។​

​ឯកឧត្តម​អភិបាលខេត្ត ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត សូម​ឧទ្ទិស​នូវ​មហា​បុញ្ញ​កុសលផល​បុណ្យ​ទាំងឡាយ ប្រគេន​ចំពោះ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​សព បាន​និមន្ត​ទៅកាន់​បរម​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕🙏🙏🙏​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *