ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​គណបក្ស​ខេត្ត និង​ក្រុមការងារ​គណបក្ស​ចុះ​ជួយ​ខេត្ត រយៈពេល​៩​ខែ ឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ភារកិច្ច​បន្ត​

​ខេត្ត​កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​, ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្ត​កំពង់ចាម បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​គណបក្ស​ខេត្ត និង​ក្រុមការងារ​គណបក្ស​ចុះ​ជួយ​ខេត្ត រយៈពេល​៩​ខែ ឆ្នាំ​២០២៥ និង​លេីក​ទិសដៅ​ភារកិច្ច​បន្ត​។
​កិច្ចប្រជុំ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម អនុប្រធាន​គណបក្ស​ខេត្ត​ទាំង ៣​រូប​, ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក​គណៈ​អចិន្ត្រៃយ៍​, ឯកឧត្តម លោកជំទាវ លោក​លោកស្រី សមាជិក​គណៈកម្មាធិកា​រ​គណបក្ស​ខេត្ត​, ប្រធាន អនុប្រធាន គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន និង​មន្ត្រី​គណបក្ស​ពាក់ព័ន្ធ​មួយចំនួនទៀត ស្ថិតនៅ​ទីស្នាក់ការ​គណបក្ស​ខេត្ត​កំពង់ចាម​។

​នា​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពង់ចាម បាន​ថ្លែង​ការកោតសរសើរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​គណបក្ស​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ជូន​គណបក្ស និង​ប្រជាជន រយៈពេល ៩​ខែ​កន្លងមក រហូត​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។ ទន្ទឹម​នឹង​ការកោតសរសើរ ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត ក៏​បាន​ជំរុញ​ឲ្យ​មន្ត្រី​គណបក្ស​ទាំងអស់ សូម​បន្ត​សកម្មភាព​ជា​បន្ត​ឲ្យបាន​ផល​ផុស និង​មាន​ប្រសិទ្ធភាព ដើម្បី​ដំណើរ​ឆ្ពោះទៅ​កាន់​ការឃោសនា និង​ការបោះឆ្នោត នា​ឆ្នាំ ២០២៧-២០២៨ ខាង​មុខ​ឲ្យទទួល​បាន​ជោគជ័យ​៕

 

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *