គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​

ភ្នំពេញ​-​វិមាន​សន្តិភាព ៖ នា​រសៀល​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក ដែល​ចូលរួម​ដោយ ឯកឧត្តម Jimmy Panetta សមាជិក​សភា​ប្រចាំ​រដ្ឋ California មកពី​គណបក្ស​ប្រជាធិបតេយ្យ​, ឯកឧត្តម Jim Baird សមាជិក​សភា​ប្រចាំ​រដ្ឋ Indiana មកពី​គណបក្ស​សាធារណរដ្ឋ​, លោកជំទាវ Julie Johnson សមាជិក​សភា​ប្រចាំ​រដ្ឋ Texas មកពី​គណបក្ស​ប្រជាធិបតេយ្យ​, និង​លោកជំទាវ Kristen McDonald Rivet សមាជិក​សភា​ប្រចាំ​រដ្ឋ Michigan មកពី​គណបក្ស​ប្រជាធិបតេយ្យ ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​។ គណៈប្រតិភូ​ក៏​បាន​បង្ហាញ​ក្តី​សោមនស្ស​រីករាយ​ចំពោះ​វឌ្ឍនភាព​ជា​វិជ្ជមាន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រស​ហ​រដ្ឋ​អាម៉េរិក​-​កម្ពុជា លើ​វិស័យ​សំខាន់ៗ​ជាច្រើន ដូចជា​៖ ពាណិជ្ជកម្ម និង​ការវិនិយោគ​, សន្តិសុខ​, ការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​, ព្រមទាំង​វិស័យ​សុខាភិបាល ជាដើម​។ ទន្ទឹមនឹងនេះ​, គណៈប្រតិភូ​បាន​គូសបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ​បាន​ផ្តល់​ឱកាស​ឈ្វេងយល់​កាន់តែ​ស៊ីជម្រៅ​អំពី​សក្តានុពល​ជាក់ស្តែង និង​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ទ្វេភាគី ហេ​ី​យគ​ណ​:​ប្រតិភូ​សមាជិក​សភា​អាម៉េរិក នឹង​បន្ត​ខិតខំ​ប្រឹង​ប្រែ​ជំរ​ញ និង​គាំទ្រ​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​។ ក្នុងឱកាស​នោះ​ដែរ​, គណៈប្រតិភូ​បាន​បញ្ជាក់​ជា​ថ្មី​ថា សហរដ្ឋ​អាម៉េរិក​នឹង​បន្ត​គាំទ្រ​ដល់​សកម្មភាព​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​។​

​ជា​ការឆ្លើយតប​, សម្តេច​ធិបតី​បាន​វាយតម្លៃ​ខ្ពស់ និង​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ និង​ភាព​រីកចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក​។ សម្តេច​ធិបតី​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការពង្រឹង និង​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នេះ​ឱ្យ​កាន់តែ​រឹងមាំ ដោយ​គូសបញ្ជាក់ថា ប្រទេស​ទាំង​ពីរ​នៅ​មាន​កាលានុវត្តភាព និង​សក្តានុពល​ជាច្រើន​ទៀត​ដែល​អាច​បំពេញ​បន្ថែម​ឱ្យ​គ្នា​ទៅវិញទៅមក​។ បន្ថែម​លើ​នេះ​, សម្តេច​ធិបតី​បាន​សង្កត់ធ្ងន់​លើ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ពី​បរទេស​នៅ​កម្ពុជា ព្រមទាំង​បាន​លើកឡើង​ពី​ការកសាង​ភាព​ធន់​ផ្នែក​សេដ្ឋកិច្ច និង​ការពង្រឹង​សមត្ថភាពរ​បស់​កម្ពុជា ក្នុង​ការជំរុញ​វិស័យ​ស្នូល​សំខាន់ៗ ដូចជា​៖ វិស័យ វាយ​ន​ភ​ណ្ឌ​, កសិកម្ម និង​ការលើកកម្ពស់​ការកែច្នៃ​ផលិតផល​សម្រេច ដើម្បី​បង្កើន​ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។​

​សម្តេច​ធិបតី និង​គណៈប្រតិភូ​សមាជិក​សភា​សហរដ្ឋ​អាម៉េរិក ក៏​បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​ដេ​ី​ម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ លើ​វិស័យ សុខាភិបាល​, សន្តិសុខ និង​ការការពារ​ជាតិ ផងដែរ​។

​មុន​នឹង​បញ្ចប់​, សម្តេច​ធិបតី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​បន្ត​គាំទ្រ​របស់​សហរដ្ឋ​អាម៉េរិក​លើ​វិស័យ​បោសសម្អាត​មីន និង​បាន​ថ្លែងអំណរគុណ​ជា​ថ្មី​ចំពោះ ឯកឧត្តម​ប្រធានាធិបតី Donald J. Trump និង​រដ្ឋាភិបាល​សហរដ្ឋអាម៉េរិក ដែល​បាន​ជួយ​សម្របសម្រួល​ឱ្យសម្រេចបាន​នូវ​បទ​ឈប់​បាញ់ និង​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ព្រមទាំង​បាន​
បាន​ជម្រាប​ជូន​គណ​:​ប្រតិភូ​សមាជិក​សភា​ស​ហ​រដ្ឋ​អាម៉េរិក អំពី​ការវិវត្ត​ថ្មីៗ​នៃ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ និង​បាន​សង្កត់ធ្ងន់​អំពី​ការប្ដេជ្ញាចិត្ត និង​ជំហរ​របស់​កម្ពុជា ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​សន្តិវិធី ដោយ​ផ្អែកលេ​ី​ច្បាប់​អន្តរជាតិ និង​អនុលោម​តាម​អនុសញ្ញា​, សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *